ការធានា ការប្តូរ/សងវិញ និងលក្ខខណ្ឌលក់
កែប្រែចុងក្រោយ: ១៤ វិច្ឆិកា ២០២៦
ទំព័រនេះពន្យល់ពីលក្ខខណ្ឌទិញលក់ ការធានា និងការប្តូរ ឬសងប្រាក់វិញ នៅ JET BLACK។ សូមអានមុនពេលទិញ ហើយសួរយើងបាន រាល់ពេលមានចម្ងល់។
តម្លៃ និងព័ត៌មានផលិតផល
តម្លៃនៅលើវេបសាយគិតជាដុល្លារអាមេរិក ហើយអាចប្រែប្រួលតាមទីផ្សារ និងស្តុក។ តម្លៃចុងក្រោយ ត្រូវបញ្ជាក់នៅហាង ឬតាម Telegram មុនពេលបង់ប្រាក់។
រូបភាពសម្រាប់បង្ហាញប៉ុណ្ណោះ ពណ៌ពិតអាចខុសបន្តិច។ ព័ត៌មាន Spec ជាព័ត៌មានយោងពីក្រុមហ៊ុនផលិត។
ទូរស័ព្ទថ្មី និងមួយទឹក (Grade)
ទូរស័ព្ទថ្មី ជាទូរស័ព្ទដើមកេះ មិនទាន់ប្រើ។
ទូរស័ព្ទមួយទឹក ត្រូវបានពិនិត្យមុខងារមុនដាក់លក់។ Grade A, B, C ពិពណ៌នាសភាពខាងក្រៅ៖ A ស្អាតជិតថ្មី, B មានស្នាមតិចតួច, C មានស្នាមច្រើនជាង។ Grade មិនមែនជាកម្រិតមុខងារទេ។
សូមពិនិត្យទូរស័ព្ទឲ្យបានល្អ នៅពេលទទួល។
ការធានា ១៨ ខែ
ទូរស័ព្ទដែលទិញពី JET BLACK ទទួលបានការធានា ១៨ ខែ។
ក្នុងរយៈពេលធានា បើម៉ាស៊ីនមានបញ្ហា យើងប្តូរម៉ាស៊ីនថ្មីជូន។
បើមានបញ្ហាតូចតាចផ្សេងៗ យើងជួសជុលជូន។
សូមរក្សាវិក្កយបត្រ ឬប័ណ្ណធានាទុក ហើយយកមកជាមួយ ពេលស្នើសុំសេវាធានា។
មិនធានា៖ បែក ធ្លាក់ ចូលទឹក ឬខូចដោយកម្ដៅ, ទូរស័ព្ទដែលត្រូវបានបើក ឬជួសជុលដោយអ្នកផ្សេង, បញ្ហា software ឬគណនីដែលអ្នកប្រើបង្កើត, និងគ្រឿងប្រើប្រាស់ដូចជា ស្រោម និងកញ្ចក់។
ការប្តូរយកប្រាក់វិញ
លោកអ្នកអាចប្តូរយកប្រាក់វិញបាន ក្នុងរយៈពេល ១ សប្តាហ៍ (៧ ថ្ងៃ) គិតពីថ្ងៃទិញ ដោយកាត់ថ្លៃ ១៥ ដុល្លារ។
ទូរស័ព្ទត្រូវនៅសភាពដដែល មានប្រអប់ និងគ្រឿងបន្សំគ្រប់ ហើយបានចេញពីគណនី iCloud ឬ Google រួច។
ការបង់ប្រាក់
យើងទទួលការបង់ប្រាក់គ្រប់វិធី៖ សាច់ប្រាក់, ឆូតកាត, ស្កេន QR ធនាគារ (KHQR), និង USDT។
ការកក់ទុកតាម Telegram ត្រូវបានរក្សាសម្រាប់រយៈពេលដែលបានព្រមព្រៀង។
ការបង់រំលស់
មានការបង់រំលស់ជាមួយហាង និងជាមួយធនាគារ ឬស្ថាប័នដៃគូ តាមលក្ខខណ្ឌដែលបង្ហាញនៅលើទំព័រ «រំលស់» ក្នុងវេបសាយ។ ប្រាក់បង់មុន អត្រា និងរយៈពេលចុងក្រោយ សរសេរនៅក្នុងកិច្ចសន្យាដែលបានចុះហត្ថលេខា។
ការគណនាលើវេបសាយ គ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ។
ការលក់ ឬវៃដូរទូរស័ព្ទចាស់ឲ្យហាង
តម្លៃទិញចូលលើវេបសាយ សម្រាប់ទូរស័ព្ទស្អាត គ្មានខូចអ្វីទាំងអស់។ តម្លៃពិតប្រាកដ កំណត់ក្រោយពីពិនិត្យទូរស័ព្ទនៅហាង។
អ្នកលក់ត្រូវជាម្ចាស់ទូរស័ព្ទពិតប្រាកដ ត្រូវចេញពីគណនី iCloud ឬ Google ហើយទូរស័ព្ទមិនមែនជាទ្រព្យលួច ឬជាប់បំណុល។ ហាងរក្សាសិទ្ធិបដិសេធការទិញចូល។
ទំនាក់ទំនង
ហាង: JET BLACK
អាសយដ្ឋាន: ផ្ទះលេខ 731B ផ្លូវកម្ពុជាក្រោម (ផ្លូវ 128) ចន្លោះស្តុបសន្ធមុខ ↔ ស្ពានអាកាស ៧មករា, ភ្នំពេញ
ទូរស័ព្ទ: 086 4444 23 · 069 4000 81
Telegram: https://t.me/jetblackphone
Email: info@jetblack.store
