JET BLACK
បើករៀងរាល់ថ្ងៃ ម៉ោង 8:00 ព្រឹក – 9:00 យប់ទីតាំង នៅផ្លូវកម្ពុជាក្រោម 086 4444 23TelegramFacebook

រក្សាសិទ្ធិ និងលក្ខខណ្ឌប្រើប្រាស់

កែប្រែចុងក្រោយ: ១៤ វិច្ឆិកា ២០២៦

ការប្រើប្រាស់វេបសាយ jetblack.com.kh មានន័យថា លោកអ្នកយល់ព្រមតាមលក្ខខណ្ឌខាងក្រោម។ © 2026 JET BLACK។ រក្សាសិទ្ធិគ្រប់យ៉ាង។

កម្មសិទ្ធិលើមាតិកា

អត្ថបទ រូបថតហាង រូបថតផលិតផលដែលហាងថតផ្ទាល់ ការរចនាវេបសាយ Logo និងឈ្មោះ JET BLACK ជាកម្មសិទ្ធិរបស់ JET BLACK ហើយត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិ។

ម៉ាកយីហោរបស់ក្រុមហ៊ុនផ្សេង

Apple, iPhone, Samsung, Galaxy, Google Pixel និងម៉ាកផ្សេងៗ ជាម៉ាកយីហោរបស់ម្ចាស់រៀងៗខ្លួន។ យើងប្រើឈ្មោះ និងរូបភាពផ្លូវការរបស់ពួកគេ ដើម្បីពិពណ៌នាផលិតផលប៉ុណ្ណោះ។ JET BLACK មិនមែនជាតំណាងផ្លូវការរបស់ក្រុមហ៊ុនទាំងនោះទេ លើកលែងតែមានការបញ្ជាក់ច្បាស់លាស់។

ការប្រើប្រាស់ដែលអនុញ្ញាត

លោកអ្នកអាចមើលវេបសាយ ចែករំលែក link ទៅកាន់បណ្ដាញសង្គម និងថតអេក្រង់ដើម្បីប្រើផ្ទាល់ខ្លួន ឬផ្ញើទៅមិត្តភក្ដិ។

ការប្រើប្រាស់ដែលហាមឃាត់

ចម្លង ឬយកអត្ថបទ រូបភាព ឬតារាងតម្លៃ ទៅប្រើក្នុងអាជីវកម្ម ឬវេបសាយផ្សេង ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ។

ប្រើកម្មវិធីស្វ័យប្រវត្តិ (bot) ទាញយកទិន្នន័យពីវេបសាយ។

ព្យាយាមចូលផ្នែកគ្រប់គ្រង ឬរំខានដល់ដំណើរការវេបសាយ។

ក្លែងខ្លួនជា JET BLACK ឬប្រើឈ្មោះ និង Logo របស់ហាងដើម្បីបោកប្រាស់។

ភាពត្រឹមត្រូវនៃព័ត៌មាន

យើងព្យាយាមឲ្យព័ត៌មាន និងតម្លៃត្រឹមត្រូវ ប៉ុន្តែអាចមានកំហុស ឬការប្រែប្រួល។ ព័ត៌មានដែលហាងបញ្ជាក់ផ្ទាល់ នៅពេលទិញ ជាព័ត៌មានដែលត្រូវយក។

Link ទៅវេបសាយផ្សេង

យើងមិនទទួលខុសត្រូវចំពោះមាតិកា ឬសេវារបស់វេបសាយផ្សេង ដែលមាន link ពីទីនេះទេ។

ការរាយការណ៍ការរំលោភសិទ្ធិ

បើលោកអ្នកគិតថា មាតិកាណាមួយនៅលើវេបសាយនេះរំលោភសិទ្ធិរបស់លោកអ្នក សូមទាក់ទងមកយើង។ យើងនឹងពិនិត្យ ហើយដកចេញ ប្រសិនបើត្រឹមត្រូវ។

ការកែប្រែ និងច្បាប់

យើងអាចកែប្រែលក្ខខណ្ឌទាំងនេះតាមពេលវេលា។ លក្ខខណ្ឌទាំងនេះស្ថិតក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ទំនាក់ទំនង

ហាង: JET BLACK

អាសយដ្ឋាន: ផ្ទះលេខ 731B ផ្លូវកម្ពុជាក្រោម (ផ្លូវ 128) ចន្លោះស្តុបសន្ធមុខ ↔ ស្ពានអាកាស ៧មករា, ភ្នំពេញ

ទូរស័ព្ទ: 086 4444 23 · 069 4000 81

Telegram: https://t.me/jetblackphone

Email: info@jetblack.store