JET BLACK
បើករៀងរាល់ថ្ងៃ ម៉ោង 8:00 ព្រឹក – 9:00 យប់ទីតាំង នៅផ្លូវកម្ពុជាក្រោម 086 4444 23TelegramFacebook

អំពីយើង

នៅហាង JET BLACK STORE យើងចង់ឱ្យ អតិថិជនគ្រប់រូបរបស់យើង ទទួលបានទូរស័ព្ទ ដែលមានគុណភាពល្អបំផុត អមជាមួយការធានា និងការថែទាំក្រោយពេលលក់ យ៉ាងកក់ក្ដៅ។
នៅលើគេហទំព័រនេះ មានតម្លៃទូរស័ព្ទគ្រប់ម៉ូដែល បង្ហាញយ៉ាងច្បាស់លាស់ ហើយទូរស័ព្ទគ្រប់គ្រឿង សុទ្ធតែឆ្លងកាត់ ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ មុននឹងដាក់លក់។
ក្រុមការងាររបស់យើង តែងតែត្រៀមខ្លួនជានិច្ច ដើម្បីជួយប្រឹក្សា និងរើសម៉ូដែល ដែលស័ក្តិសមបំផុត សម្រាប់លោកអ្នក។ សូមអញ្ជើញមកកាន់ហាងផ្ទាល់ ឬផ្ញើសារសាកសួរពួកយើង បានគ្រប់ពេល!

រឿងរ៉ាវរបស់យើង

ហាង JET BLACK STORE បង្កើតឡើងនៅឆ្នាំ ២០១៦ នៅលើបណ្ដោយ មហាវិថីកម្ពុជាក្រោម រាជធានីភ្នំពេញ ដោយឈរលើគោលការណ៍ ភាពស្មោះត្រង់ និងគុណភាពជាចម្បង។
✰ ឆ្លងកាត់បទពិសោធន៍ ជាង ១០ ឆ្នាំ យើងទទួលបានទំនុកចិត្ត ពីអតិថិជននៅទូទាំងប្រទេស និងបានប្រគល់ទូរស័ព្ទ ប្រកបដោយគុណភាព ដល់ដៃអតិថិជន ជាង ១៥ ម៉ឺនគ្រឿង រួចមកហើយ។
✰ បច្ចុប្បន្ននេះ យើងបានដាក់ឱ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងស្តង់ដារ និងគេហទំព័រផ្លូវការ jetblack.store ដើម្បីឱ្យអតិថិជន អាចពិនិត្យតម្លៃ ស្តុកទំនិញ និងបញ្ជាទិញ បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។

Mission — បេសកកម្ម

នាំយកបច្ចេកវិទ្យា ទូរស័ព្ទដៃទំនើប ប្រកបដោយគុណភាពពិតប្រាកដ និងបទពិសោធន៍ទិញ-លក់ ដ៏ងាយស្រួល ស្មោះត្រង់ និងរហ័សទាន់ចិត្ត ជូនដល់អតិថិជនគ្រប់រូប។

Vision — ចក្ខុវិស័យ

ក្លាយជាហាងទូរស័ព្ទដៃ ឈានមុខគេ និងជាជម្រើសទីមួយ ដែលអតិថិជន នៅរាជធានីភ្នំពេញ និងទូទាំងប្រទេស ផ្ដល់ទំនុកចិត្តបំផុត។

ការសន្យារបស់យើង

ពីម្ចាស់ហាង

នាងខ្ញុំ សូមគោរព និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបងប្អូនគ្រប់រូប។ ចាប់តាំងពីថ្ងៃដំបូង ដែលនាងខ្ញុំបានបង្កើតហាង នៅលើបណ្ដោយ មហាវិថីកម្ពុជាក្រោមមក ទស្សនវិស័យចម្បង របស់យើងខ្ញុំ មិនមែនគ្រាន់តែ ជាការលក់ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិក ប៉ុណ្ណោះទេ។
ប៉ុន្តែគឺជាការនាំមកនូវ «ទំនុកចិត្ត គុណភាពពិតប្រាកដ និងសេវាកម្មដ៏ល្អបំផុត» ជូនដល់អតិថិជនគ្រប់រូប។
ក្នុងនាមជាម្ចាស់ហាង នាងខ្ញុំតែងតែយកចិត្តទុកដាក់ ខ្ពស់បំផុត ទៅលើប្រភពដើមនៃផលិតផល និងការត្រួតពិនិត្យគុណភាព យ៉ាងម៉ត់ចត់ មុននឹងប្រគល់ជូនដល់ដៃអតិថិជន ដើម្បីធានាថា គ្រប់ការចំណាយរបស់លោកអ្នក ទទួលបានផលិតផល ដែលមានគុណភាពខ្ពស់ ស្តង់ដារ និងការធានាត្រឹមត្រូវ។
សូមអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងផ្ដល់ទំនុកចិត្ត មកកាន់ហាងយើងខ្ញុំ រហូតមក។ យើងខ្ញុំសន្យាថា នឹងបន្តអភិវឌ្ឍសេវាកម្ម ឱ្យកាន់តែទំនើប រហ័សទាន់ចិត្ត និងរួសរាយរាក់ទាក់ជានិច្ច។

ណុប រស្មី ម្ចាសហាង

ហាងទូរស័ព្ទ JET BLACK STORE ផ្លូវកម្ពុជាក្រោម — JET BLACK