Pixel 8
$249 · មួយទឹក · RAM 8GB · Hazel, Obsidian, Rose
Tensor G3 • តូចស្រាល
• មួយទឹក ស្អាត 90%+ (អាចមានស្នាមតិចតួច)
• ពិនិត្យរួច ដំណើរការល្អគ្រប់មុខងារ
• តម្លៃសមរម្យ
• អាចប្តូរទូរស័ព្ទចាស់ ឬបង់រំលស់បាន
សំណួរញឹកញាប់
Pixel 8 តម្លៃប៉ុន្មាន?
Pixel 8 (មួយទឹក) នៅ JET BLACK ចាប់ពី $249 (Grade C) — តម្លៃពិតប្រាកដអាស្រ័យលើ Grade និងទំហំផ្ទុក (GB) ដែលអ្នករើស។ មើលតារាងតម្លៃខាងលើ ឬ chat មកសួរពីស្តុក និងពណ៌ដែលមានបាន។
អាចទិញ Pixel 8 នៅឯណា?
មកទិញផ្ទាល់នៅហាង JET BLACK — ផ្ទះលេខ 731B ផ្លូវកម្ពុជាក្រោម (ផ្លូវ 128) ចន្លោះស្តុបសន្ធមុខ ↔ ស្ពានអាកាស ៧មករា, ភ្នំពេញ។ មុនមក អាចទូរស័ព្ទ ឬ Telegram មកសួរបាន។
អាចទិញ Pixel 8 បង់រំលស់ ឬប្តូរទូរស័ព្ទចាស់បានទេ?
បាន — រំលស់ជាមួយហាង 3 ដល់ 12 ខែ ឬជាមួយធនាគារដៃគូ រហូតដល់ 24 ខែ។ យកទូរស័ព្ទចាស់មកប្ដូរ ដើម្បីកាត់បន្ថយតម្លៃក៏បាន។
Pixel 8 មួយទឹក មានធានាទេ?
មាន — ធានា 18 ខែ។ ទូរស័ព្ទមួយទឹកគ្រប់គ្រឿងត្រូវបានពិនិត្យមុនលក់ ហើយបង្ហាញសុខភាពថ្មច្បាស់។
តម្លៃកំណត់យ៉ាងដូចម្តេច?
តម្លៃទូរស័ព្ទមួយទឹកអាស្រ័យលើ ២ ចំណុច៖ Grade (ស្ថានភាពទូរស័ព្ទ) និងទំហំផ្ទុក (GB)។ Grade ខ្ពស់ជាង ឬ GB ធំជាង តម្លៃខ្ពស់ជាង។ តម្លៃលើកាតខាងមុខ គឺតម្លៃ Grade C ដែលថោកជាងគេ។
តម្លៃអាចខុសពីតារាងខាងលើទេ?
ប្រាកដណាស់ — តម្លៃអាចទាបជាងនេះខ្លះ ឬខ្ពស់ជាងនេះខ្លះ អាស្រ័យលើភាពស្អាត ភាពស្ទើរ ពណ៌ និងបញ្ហា (បើមាន) របស់ទូរស័ព្ទជាក់ស្ដែងនីមួយៗ។ chat ឬមកមើលផ្ទាល់ ដើម្បីដឹងតម្លៃពិតនៃគ្រឿងដែលអ្នកចូលចិត្ត។
Grade A, B, C ខុសគ្នាយ៉ាងដូចម្តេច?
Grade A: អីវ៉ាន់ស្អាត · Grade B: អីវ៉ាន់ស្ទើរតិច · Grade C: អីវ៉ាន់ស្ទើរ។ Grade A និង B ខុសគ្នាតែរូបរាងខាងក្រៅ ចំណែក Grade C អាចមានចំណុចខ្វះខាតខ្លះ។
Grade C មានបញ្ហាមុខងារទេ?
អាចមានខ្លះ — Grade C ខ្លះ Face ID / ស្កេនម្រាមដៃមិនដំណើរការ តួស្ទើរ ឬលោតសារ “Service” ព្រោះធ្លាប់ប្ដូរគ្រឿង។ ដោយសារហេតុនេះ ទើបតម្លៃថោកជាងគេ។ សូមសួរយើងពីស្ថានភាពគ្រឿងនីមួយៗមុនទិញ។
អាចមកមើល និងសាកមុនទិញបានទេ?
បាន — ចូលមកហាង JET BLACK មើល និងសាកដៃមុនទិញបាន (បើករៀងរាល់ថ្ងៃ ម៉ោង 8:00 ព្រឹក – 9:00 យប់)។
